មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC កំពុងបន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ ដេីម្បីចូលរួមលេីកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ។

ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានឱ្យដឹងតាមរយៈហ្វេសប៊ុក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា «អង្គភាពCMAC បន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងនាវាលិចនៅបាតទន្លេមេគង្គ ដេីម្បីចូលរួមលេីកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ ក្រោយសង្គ្រាមកាលពីអតីតកាលនៅកម្ពុជានិងក្នុងតំបន់បានបញ្ចប់ជាច្រេីនទសវត្សរ៍មកហេីយ! កិច្ចប្រតិបត្តិការនេះបាននិងកំពុងដំណេីរការទៅមុខ បេីទោះបីជាជួបប្រទះនូវឧបសគ្គមួយចំនួនក៏ដោយ!! ។

You might also like