រថយន្តដឹកក្រណាត់បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់

ភ្នំពេញ៖ រថយន្តកូរ៉េដឹកក្រណាត់មួយគ្រឿងបានបេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតចំណែករថយន្តក្រឡាប់ចាក់ក្រណាត់ចោលពេញផ្លូវ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅលេីកំណាត់ផ្លូវសហព័ន្ធរុស្ស៉ី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញររយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J 5835 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួយកង់ ចំណែករថយន្តក្រឡាប់ផ្ងាជេីងតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

You might also like