ឃាត់ខ្លួនលោក ឡេង សុគន្ធ អ្នកគួកជេររំលោភសេចក្តីទុកចិត្ត ស៊ីដាច់លុយប្រជាពលរដ្ឋលក់ដីឲ្យរោងចក្រ

(ខេត្តតាកែវ) ÷ កាលពីថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 លោក ឡេង សុគន្ធ ដែលទិញដីពីប្រជាពលរដ្ឋលក់បន្តឲ្យរោងចក្រហើយភាគីរោងចក្របានឲ្យលុយគ្រប់រួចរាល់ហើយ ប៉ុន្តែបុគ្គលនេះមិនប្រគល់លុយឲ្យប្រជាពលរដ្ឋគ្រប់ចំនួននោះឡើយ។ ករណីដីធ្លីនេះកើតឡើនៅភូមិតាសិ ឃុំពពេល ស្រុកត្រាំកក់ ឥឡូវនេះសមត្ថកិច្ចឃាត់ ខ្លួនយកទៅសួរនាំហើយ។

លោកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យ ដឹងថា កម្លាំងរបស់លោកពិតជាបានឃាត់ខ្លួនឈ្មោះ ឡេង សុគន្ធ នោះមែន ពាក់ព័ន្ធនឹងរំលោភសេចក្តីទុក ចិត្ត ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរួចរាល់ហើយ។ លោកអធិការមានប្រសាសន៍ថា កម្លាំងយើងបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរួចហើយកាលពីម្សិលមិញ។
លោកអធិការស្រុកត្រាំកក់បានបញ្ជាក់បន្ថែមថា ការឃាត់ខ្លួននេះតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ(ភូមិតាសិ ឃុំពពេល) ដែលលោក ឡេង សុគន្ធជំពាក់លុយហើយមិនព្រមសង។ លោកអធិការបញ្ជាក់ថា ជំពាក់លុយប្រជាពលរដ្ឋករណីទិញដីមិនឲ្យលុយប្រជាពលរដ្ឋដូច្នេះព្រះរាជអាជ្ញាបានចោទពីបទរំលោភសេចក្តីទុកចិត្ត។
ប្រជាពលរដ្ឋរងគ្រោះក្នុងរឿងនេះឲ្យដឹងថា បុរសឈ្មោះ ឡេង សុគន្ធ បានយកលុយពីភាគីរោងចក្រគ្រប់ចំនួនរួចរាល់អស់ហើយប៉ុន្តែមិនប្រគល់ឲ្យប្រជាពលរដ្ឋម្ចាស់ដីនោះឡើយ។ ប្រជាពលរដ្ឋបាន ទាជាច្រើនលើកច្រើនសារប៉ុន្តែបុគ្គលខាងលើតែងតែគេចវះ។ ប្រជាពលរដ្ឋបានសុំឲ្យមានការសម្របសម្រួល ប្រគល់លុយកាក់គ្រប់ចំនួនឲ្យពួកគាត់ដែលជា ម្ចាស់ដីប៉ុន្តែឈ្មោះ ឡេងសុគន្ធមិនទទួលខុសត្រូវ។ ដូច្នេះមានតែការចាត់ចែងតាមផ្លូវច្បាប់ពីបទរំលោភសេចក្តីទុកចិត្ត៕

You might also like