រថយន្តមួយគ្រឿងត្រូវបានកម្លាំងជួរមុខធ្វើការឃាត់ ក្រោយពីរថយន្តនេះដឹកពលករយកមកទម្លាក់ហើយគេខ្លួនបាត់
ខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ ៖ កម្លាំងរាជអាវុធហត្ថស្រុកម៉ាឡៃ នៅ ថ្ងៃទី១៥.ខែវិច្ឆិកា.ឆ្នាំ ២០២៥ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃបាន សហការជាមួយគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកដឹកនាំដោយលោកស្វាយ ជា អភិបាលនៃគណៈអភិបាល ស្រុកម៉ាឡៃដោយមានការចូលរួមពីយោធាផ្នែកសឹករងស្រុកម៉ាឡៃ យោធាកងពលតូចលេខ ៥១ចុះឃាត់រថយន្ត០១គ្រឿងម៉ាក camry បាឡែនពណ៌ ទឹកមាស ពាក់ស្លាកលេខប/ជ 2A-2306 ដែលបើកដឹកពលករនៅចំណុច ស្តង់សៃឡូទិញដំឡូងសោមយុិន ចុះក្នុងភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ដោយពលករនិងតៃកុងរថយន្តបានចុះនិងគេចខ្លួនបាត់អស់។
បច្ចុប្បន្ន រថយន្តត្រូវបានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកបានប្រគល់ ឱ្យអាវុធហត្ថស្រុកម៉ាឡៃរក្សាទុបណ្ដោះអាសន្ន ចំណែកតៃកុងរថយន្តត្រូវបានក្រុមការងារធ្វើការស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ៕






