លោក តាន់ គឹមសួរ ថាឈ្មួញឈើព្រៃឡង់ នៅតែបន្តលួចកាប់ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ តែសមត្ថកិច្ចហាក់ដូចជាមើលបទល្មើសខុសច្បាប់ទាំងនោះ មិនសូវឃើញ

ខេត្តក្រចេះ៖ លោក តាន់ គឹមសូរ បន្ទាប់ពីលោកចុះឆ្មក់ចាប់រថយន្តកែឆ្នៃដែលកំពុងដឹកឈើស្រស់ទាំងយប់ទាំងថ្ងៃនោះ ក្រោយពីលោកតេទូរស័ព្ទហៅ សមត្ថកិច្ចពាក់ព័ន្ធ និង មន្ត្រីជំនាញអាជ្ញាធរ ដើម្បីជួយធ្វើការសហការបង្ក្រាបនោះ មន្ត្រីមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ មួយចំនួនតូចហាក់ដូចមិនសូវចង់ចូលរួម ដើម្បីចុះបង្ក្រាបនោះទេ។
លោកថា មុខសញ្ញាឈ្មួញឈើដែលគេស្គាល់ឈ្មោះ ធា, លោក មុន្នី ,លោក ផលវែង ,លោក ផល ខ្លី រួមទាំមេឈ្មួញដែលជាអ្នកកាប់ឈើពីក្នុងតំបន់ព្រៃឡង់ ឈ្មោះ ចែម៉ាប់ និងប្តី គេម្នាក់ទៀត ដែលជាមេឈ្មួញដ៍ធំ នៅតំបន់ព្រៃឡង់នេះ។
ពលរដ្ឋនិយាយថា ឈ្មួញឈើធំជាគេព្រៃឡង់ឈ្មោះ ចែម៉ាប់ រូបនេះគេបានសហការជាមួយមន្ត្រីបរិស្ថាននៅតំបន់ ព្រៃឡង់ ហើយរូបគេបានប្រើកម្មករ ជាច្រើនអ្នកឱ្យចូលទៅកាត់យកឈើដោយប្រើរណាយន្តជាច្រើនគ្រឿង និងសម្រាបទុកឈើទាំងនោះ ទុកឱ្យឈ្មួញឈើឈ្មោះ លោក មុន្នី ,លោកផលវែង និងលោកផលខ្លី សម្រាបធ្វើអាជីវកម្មដោយខុសច្បាប់ នៅបច្ចុប្បន្ននេះ។
បើទោះជាដូចច្នេះក៍ដោយ ឈ្មូញឈើដែលមិនសូវមានឈ្មោះបោះសម្លេង ល្បីល្បាញដូចគេនៅតំបន់ព្រៃឡង់នោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក តាន់ គឹមសួរ បានឆ្មក់បង្ក្រាប បាននៅចំណុច ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះនេះផងដែរ៕

You might also like