ម៉ានិត ចងក្បិនតាមប្រពៃណី ធ្វើជាកូនកំដរថ្ងៃមង្គលជ័យ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់ សូរិយា និង ស្វាមី

មហាជន និយមតាមដានពីជីវិតគូរបស់លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាបុត្រីក្នុងសែរាជវង្ស គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានផ្ទុះការចាប់អារម្មណ៍ និង អបអរដល់ថ្ងៃមង្គលជ័យរបស់គូស្វាមីភរិយាថ្មី ដែលបាននិង កំពុងរៀបចំតាមប្រពៃណីខ្មែរដ៏ផូរផង់។

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ លោក អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានរៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី នៅក្នុងព្រះបរមរាជវាំងចតុមុខមង្គល និង គេហដ្ឋានកូនកំលោះក្រមុំផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ពិធីអាពាហ៍ពិពាហ៍លោក អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បាន និង កំពុងរៀបចំបន្តទៅតាមក្បួនតម្រាពីបុរាណ ដោយព្រឹកនេះ គឺជាព្រឹកហែជំនូន។ ក្នុងនោះ មិនត្រឹមតែកូនកំលោះ-ក្រមុំនោះទេ ដែលត្រូវបានមហាជនចាប់ក្រសែភ្នែកមើល ពោលគឺសូម្បីអ្នកចូលរួម និង អ្នកកំដរប្រុសស្រី ក៏ទទួលបានការចាប់អារម្មណ៍ដែរ។
ជាក់ស្តែង ក្នុងចំណោមអ្នកកំដរកូនកំលោះនាព្រឹកនេះ គេក៏បានឃើញតារាចម្រៀង និង អ្នកនិពន្ធវ័យក្មេង លោក ម៉ានិត ក៏ជាអ្នកកំដរមួយរូបដែរ ដោយគេបានដឹងថា លោក ម៉ានិត គឺជាមិត្តភក្តិស្និទ្ធស្នាលរបស់ លោក អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា។ ក្នុងនោះ លោក ម៉ានិត បានស្លៀកនូវឈុតប្រពៃណីចងក្បិន សម្រាប់ពិធីហែជំនូនយ៉ាងស្រស់សង្ហា៕

You might also like