យុវជនម្នាក់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងជេរប្រមាថម្តាយបង្កើត ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្ដកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ សូមយុវជន-យុវតីទាំងឡាយ កុំយកគំរូតាមឲ្យសោះ! យុវជនម្នាក់ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងជេរប្រមាថលើម្តាយបង្កើតរបស់ខ្លួន ត្រូវបានបងស្រីបង្កើត រាយការណ៍មកកាន់សមត្ថកិច្ច ចុះមកឃាត់ខ្លូន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមកងរាជអាវុធហត្ថក្រុងច្បារមន បានឲ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះ ម៉ុន ម៉ីម៉ី ភេទស្រី អាយុ២៥ឆ្នាំ បាន Call ទំនាក់ទំនង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292 បានរាយការណ៍ថា មានករណីប្អូនប្រុសបង្កើត បានវាយសម្ភារ និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងបានជេរប្រមាថ ទៅលើម្តាយបង្កើត។
ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានទៅដល់ទីតាំងកើតហេតុ បានសួរនាំព័ត៌មានពីម្តាយបង្កើត និងប្អូនស្រីបង្កើតថា កាលព្រឹកវេលាម៉ោង០៧៖០០នាទីព្រឹក ឈ្មោះ គោត លីន បានវាយសម្ភារៈ និងបំផ្លិចបំផ្លាញក្នុងផ្ទះបន្ទាប់ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
កម្លាំងមូលដ្ឋានក្រុងច្បារមន ធ្វើការស្រាវជ្រាវ បានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក (ថ្ងៃ.ខែ.ដដែល)។
បច្ចុប្បន្នជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីអនុវត្តតាម៕

You might also like