បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី ឃាតកម្ម
សេចក្តីប្រកាសព័ត៌មាន! ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី៖ ឃាតកម្ម ។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
-ចំណុចកើតហេតុ៖ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១នាក់
-ឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៧នាក់
១.ឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
២.ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះក្រោយ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន (+)
៣.ឈ្មោះ ឆន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (កាន់ផ្គាក់ខ្លី ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៤.ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៥.ឈ្មោះ ឃួន សុខខេន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (កាន់ដាវកែច្នៃ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៦.ឈ្មោះ ហៀន សៀងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុបជនដៃដល់ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៧.ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជនដៃដល់កាន់ផ្គាក់វែង ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
វត្ថុតាងចាប់យក
១.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង១,៤៦ម៉ែត្រ
២.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង០,៥៥ម៉ែត្រ
៣.ដាវកែច្នៃ ០១ ផ្លែដែកដងដែក ប្រវែង០,៥៨ម៉ែត្រ
៤.ម៉ូតូចំនួន ០៤គ្រឿង (ម៉ាក Suzuki NEX ពណ៌ក្រហមស ផលិតឆ្នាំ២០១៨ ពាក់ផា្លកលេខ ភ្នំពេញ 1GW-9813, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកផ្លាកលេខ កណ្ដាល 1AK-4368) ។






