គ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ផ្ទុះកំឡុងពេលកម្លាំង CMAC ប្រតិបត្តិការ តែមិនបង្កគ្រោះថ្នាក់

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញ CMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោម ជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពាន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទ M46 ចំនួន១០គ្រាប់ ក្នុងនោះស្រូបឆក់ និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន ១គ្រាប់បានផ្ទុះ នៅពេលប្រតិបត្តិការស្រូបឆក់។
បើតាមលោក ហេង រតនា ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់កម្លាំងប្រតិបតិ្តការ ឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។
ជាមួយគ្នានេះ លោកសូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានអញ្ជើញវិលត្រឡប់ ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់បងប្អូន។
ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំង CMAC ដែលនៅក្បែរបំផុត ដើម្បីចាត់វិធានការដោះស្រាយជាបន្ទាន់ តាមរយៈទូរស័ព្ទដូចខាងក្រោម៖
* ខេត្ដព្រះវិហារ៖ លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤
* ខេត្ដឧត្ដរមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០
* ខេត្តបន្ទាយមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ៦៧៦ ២៣៣៨/០១៧ ៩៥៤ ៤៤៤
* ខេត្តបាត់ដំបង៖ លេខទូរស័ព្ទ៖០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨/០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩
* ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖ លេខទូរស័ព្ទ៖០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩/០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១
* ខេត្ដសៀមរាប៖ លេខទូរស័ព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨ ៕

You might also like