នាយករដ្ឋមន្រ្តី មកពីក្រុមអភិរក្សនិយម លោកអនុធិន ឆានវីរៈគូន ទំនងបានសំឡេងឆ្នោតច្រើនជាងគេ ជិត២០០ អាសនៈ នៅរដ្ឋសភា

ប្រទេសថៃ ៖ នាយករដ្ឋមន្រ្តី មកពីក្រុមអភិរក្សនិយម លោកអនុធិន ឆានវីរៈគូន ទំនងបានសំឡេងឆ្នោតច្រើនជាងគេ ជិត២០០ អាសនៈ នៅរដ្ឋសភា។ នេះបើតាមការព្យាកររបស់ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ ៣ នៅប៉ុន្មានម៉ោងក្រោយការបិទការិយាល័យបោះឆ្នោតនៅយប់ថ្ងៃអាទិត្យទី ៨កុម្ភៈ។ គណបក្សប្រាឆាឈុនរបស់ក្រុមចម្រើននិយម ធ្លាក់ទៅនៅលេខរៀងទី២ ចំណែកគណបក្សភឿថៃដែលមានក្មួយប្រុសរបស់លោកថាក់ស៊ីន ជាបេក្ខជននាយករដ្ឋមន្រ្តី បានទទួលសំឡេងឆ្នោតនៅចំណាត់ថ្នាក់ទី៣ ៕

You might also like