លោក កាំង សេន ប្រធានក្លឹបអាយអេសអាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC ) បានធ្វើតាមការសន្យារបស់ខ្លួនដោយរត់ពីពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ទឹកកីឡដ្ឋានអាយអេសអាយ ក្រោយ ក្លឹបរបស់លោកចាញ់ ព្រះខ័នរាជស្វាយរៀង ០ទល់១ យប់មិញ។
ពិតជាគួរឱ្យគោរពណាស់ !
លោក ព្រមទាំងភរិយា និងអ្នកគាំទ្រ ចាប់ផ្ដើមរត់ពីពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្ពោះទៅកីឡដ្ឋានវិសាខា រួចបន្តទៅទឹកដីភ្នំពេញក្រោន និងពហុកីឡដ្ឋានជាតិទឹកដីបឹងកេត ហើយមកដល់កីឡដ្ឋានអាយអេសអាយ អំឡុងម៉ោង១រំលងអធ្រាត្រ លើចម្ងាយផ្លូវជិត៣០គីឡូម៉ែត្រ។
អំឡុងពេលរត់ ក៏សង្កេតឃើញមានថ្នាក់ក្លឹបនានា ដូចជា ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង និងលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត ចូលរួមរត់ដែរ៕



