[UPDATE] តុលាការក្រុងហុងកុង កាត់ទោសលោក Jimmy Lai ឱ្យជាប់ពន្ធនាគារសរុប ២០ឆ្នាំ ក្នុងសំណុំរឿងសន្តិសុខជាតិ

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមានការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។

សាលក្រមកំណត់នរយៈពេលជិត ៥ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ។ លោក Lai ដែលរយៈពេលមានទោសនេះ បានកើតឡើងបន្ទាប់ពីរឿងរ៉ាវផ្លូវច្បាប់ដ៏ចម្រូងចម្រាសដែលមាជាស្ថាបនិកនៃស្ថាប័នកាសែត Apple Daily ដែលឥឡូវនេះបានបិទទ្វារទៅហើយ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។

ក្នុងចំណោមរឿងផ្សេងទៀត ក្រុមចៅក្រមបានសម្រេចថា បទល្មើសរបស់លោក Lai គឺ «ធ្ងន់ធ្ងរ» ហើយការឃុបឃិតគ្នាទាំងនោះស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរបំផុត»។ ក្រុមចៅក្រមបន្តថា ការឃុបឃិតគ្នាជាមួយបរទេសត្រូវបាន «គ្រោងទុកយ៉ាងល្អ» និង «មានការគិតទុកជាមុន» នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរបស់លោក Lai វ័យ ៧៨ឆ្នាំ គឺជាសេចក្ដីសម្រេចដ៏ធ្ងន់ធ្ងរបំផុតដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិរបស់ចិន រហូតមកទល់ពេលនេះ។ ក្រុមគ្រួសាររបស់លោក Lai បានបង្ហាញក្ដីបារម្ភម្តងហើយម្តងទៀត អំពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកក្នុងពន្ធនាគារ ប៉ុន្តែអាជ្ញាធរក្រុងហុងកុង និងប្រទេសចិន បាននិយាយថា លោកមានសុខភាពល្អជា ហើយសិទ្ធិរបស់លោក ត្រូវបាន «ការពារយ៉ាងពេញលេញ»៕

You might also like