បញ្ជូនជនសង្ស័យ ១៦នាក់ ទៅតុលាការពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន១៦នាក់។

ជនសង្ស័យទាំង១៦នាក់ រួមមាន៖ ១-ឈ្មោះ នឹម បូនី ភេទ ប្រុស អាយុ ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ យ៉ុង ដានិត ហៅតេវ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ (ប្រើប្រាស់), ៣-ឈ្មោះ ហឿង ហឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៤-ឈ្មោះ ម៉ៅ មករា ហៅ ឆែ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ប្រើប្រាស់), ៥-ឈ្មោះ រ៉ើន មករា ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ(ប្រើប្រាស់), ៦-ឈ្មោះ សេង លីនដា ហៅ អាដា ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផាត់មុខ(ប្រើប្រាស់), ៧-ឈ្មោះ ហង្ស សុខផារ៉ា ហៅ អាលីហ្សា ភេទ ប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខ (ប្រើប្រាស់), ៨-ឈ្មោះ សោម ដារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ (រក្សាទុក និងប្រើប្រាស់), ៩-ឈ្មោះ អ៊ុក អាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត (ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ), ១០-ឈ្មោះ ឃិន សុខេង ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (ប្រើប្រាស់), ១១-ឈ្មោះ ស៊ុន សុខារីនី ភេទ ស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (ប្រើប្រាស់),១២-ឈ្មោះ សេង បារាំង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់), ១៣-ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៤-ឈ្មោះ ភាព សុផាន់រ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(រក្សាទុក និងប្រើប្រាស់), ១៥-ឈ្មោះ ហុង គឹមសុង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៦-ឈ្មោះ គឿន គឹមហាន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រក្សាទុក និងប្រើប្រាស់)។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១២កូនថង់កិប ទម្ងន់ ២០,៧៤ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១កូនថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ១ក្រាម,ម៉ូតូ ចំនួន ០៦គ្រឿង,ទូរស័ព្ទ ចំនួន ០៩គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០២សន្លឹក, កាំភ្លើងស្នប់កែច្នៃ ចំនួន០៣ដើម, កាំបិតស្នៀត ចំនួន០១ដើម រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

You might also like