គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្ដាលឲ្យឡានទាំងពីរគ្រឿង រងការខូចខាតយ៉ាងធ្ងន់
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ២៩៤ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសជនជាតិចិនម្នាក់បើករថយន្ដម៉ាក FORD RANGER RAPTOR ពាក់ផ្លាកលេខ កម្ពុជា R.ZA.007 បានជ្រុលចង្កូតចូលគន្លងផ្លូវទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក LEXUS LX470 ពាក់ផ្លាកលេខ ភ្នំពេញ 2Z-0829 ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…!។
សមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលេី និងបានឲ្យភាគីទាំងពីរចរចាគ្នា ដោយភាគីខាងរថយន្ដ FORD RANGER RAPTOR សងសំណងទៅម្ចាស់រថយន្ត LEXUS LX470 ចំនួន ៣០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿង៕



