សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយប្រេីកាំបិតធាក់ម៉ូតូប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះនិងរាយខ្សែលួសកាត់ផ្លូវប៉ុនប៉ងប្លន់
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦នេះ ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយឈ្មោះចាន់ធា វិសា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដកហូតបាន៖
-ម៉ូតូចាស់ជាមធ្យោបាយជិះធ្វេីសកម្មភាចំនួន០១គ្រឿង
និងទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់ជនរងគ្រោះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២០ នៅចំណុចក្រុម ទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពើលួច មានស្ថានទម្ងន់ទោស (ធាក់ម៉ូតូនិងប្រេីកាំបិតគំរាមប្លន់យកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះភេទប្រុស ១នាក់ ជិះម៉ូតូធ្វេីសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះងុិ រីវណ្ណថា ភេទស្រី អាយុ ២៩ឆ្នាំមានទីលំនៅភូមិតាប៉ុនឃុំតាប៉ុន ស្រុកសង្កែ ខេត្ត បាត់ដំបង បណ្តាលឱ្យដួល (របួសជេីង) រួចយកកាំបិតគំរាមយកកាបូបរបស់ជនរងគ្រោះក្នុងនោះមាន៖
-ទូរស័ព្ទដៃចំនួន០២គ្រឿងនិងប្រាក់រៀលចំនួន៦០០.០០០រៀល(ហុកសិបម៉ឺនរៀល)ជិះចេញទៅបាត់។
ក្រោយពេលទទួលបណ្តឹងសមត្ថកិច្ចបានចាត់វិធានការស្រាវជ្រាវនិងឃាត់ខ្លួនបាន ហើយជនសង្ស័យឆ្លេីយ សារភាពថា គេបានធ្វេីសកម្មភាពបែបនោះប្រាកដមែន។
ក្រៅពីបានសារភាពអំពីករណីខាងលេីគេក៏បានឆ្លេីយ សារភាពផងដែរថាកាល ពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង២២.១៥នាទី នៅចំណុចភូមិអូរមុនី ១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង គគេបានប្រេីប្រាស់ខ្សែលួសរាយកាត់ផ្លូវបង្កឱ្យអ្នកជិះម៉ូតូម្នាក់ទាក់កប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ។ តែករណីនេះមិនបាន សម្រេចទេ ដោយសារជនរងគ្រោះទាក់កហេីយ តែព្យាយាមជិះគេចចេញពីកន្លែងកេីតហេតុ។
ករណីនោះជនរងគ្រោះឈ្មោះ ហ៊ាង ណាលិ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឈូកត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលរងរបួសជុំវិញមាត់និងក។
ពេលនេះជនសង័្សយខាងលើ ត្រូវបានរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯទូរស័ព្ទប្រគល់ជូនម្ចាស់វិញ៕



