ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិកាធម្មសភាវឧត្តមបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈួន សុភាព

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិកាធម្មសភាវឧត្តមបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈួន សុភាព ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាម្តាយបង្កើតឯកឧត្តម អ៉ិន មាត្រ

រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រគល់ជូនក្រុមគ្រួសារសពឧបាសិកាធម្មសភាវឧត្តមបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈួន សុភាព ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាម្តាយបង្កើតឯកឧត្តម អ៉ិន មាត្រា អនុប្រធានគណៈអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារតំបន់៦ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៨រោច ខែមាឃឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ នាទីល្ងាច ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ។

ស្ថិតក្នុងសមានទុក្ខពោរពេញដោយភាពសោកស្តាយអាលោះអាល័យនេះ ឯកឧត្តមបណ្ឌិត និងប្រតិភូ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់សពឧបាសិកាធម្មសភាវឧត្តមបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈួន សុភាព ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

 

You might also like