ប្រមូលបានក្មេងទំនើងសំបុកធំនៅស្រុកថ្ពង ដែលបង្ហោះសារឌឺដងតាមបណ្ដាញសង្គមយកមកអប់រំ

ខេត្តកំពង់ស្ពឺ៖ ស្រុកថ្ពងបានឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នំា២០២៦នេះថា កំលាំងមានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ស្រាវជ្រាវនិងឈានទៅឃាត់បានក្រុមក្មេងទំនេីង ដែលបង្ហោះខ្លឹមសារតាមរយៈបណ្ដាញសង្គមក្នុងចេតនាបង្កហេតុដល់គូរភាគីម្ខាងទៀត៖
(១)- គណនី ហ្វេសបុក ឈ្មោះ មិថុនា បានបង្ហោះខ្លឹមសារ ” បេីមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក ”
(២)- គណនី ហ្វេសបុក ឈ្មោះPao បានបង្ហោះខ្លឹមសារ ” បេីស្រលាញ់ជិវិតកុំប៉ះត្បែងជាប់ ”
(៣)- គណនី ហ្វេសបុក ឈ្មោះBA បានបង្ហោះខ្លឹមសារ ” បេីស្រលាញជីវិតកុំប៉ះក្មេងវត្ដត្បែង ”
(៤)- គណនី ហ្វេសបុក RAVIបានបង្ហោះខ្លឹមសារ ” បេីចង់រស់កុំមកភូមិត្រាញវែង ”
(៥)- គណនី ហ្វេសបុក ឈ្មោះOGBaZZ ដែលបានបង្ហោះខ្លឹមសារ ” បេីចង់មានជីវិតកុំចូលភូមិឡ ”
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បញ្ជាឲ្យលោកវរសេនីយ៍ទោ ហ៊ុន សុខពិសិដ្ឋ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌ ចុះសហការបង្រ្កាប ឃាត់បានក្រុមក្មេងទំនេីងជាច្រេីននាក់ យកមកថតរូបនៅដងទង់ជាតិនិងឱ្យធ្វេីកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកថ្ពងរួចបានឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ ៖
(១)-ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរ គ្មាន
(២)-ឈ្មោះ មេន សុគាភេទប្រុស អាយុ១៨ឆ្នាំ
(៣)-ឈ្មោះ វ៉ាត រ៉ាវី ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៣រស់នៅភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពង
(៤)-ឈ្មោះ ថា សុខឡាង ភេទប្រុស អាយុ១៩ឆ្នាំ
(៥)-ឈ្មោះ គឿន សុគាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២ រស់នៅភូមិត្បែងប្រជាប់ឃុំប្រាំបីមុមស្រុកថ្ពង
(៦)-ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ២៥ឆ្នាំ
(៧-ឈ្មោះ ហុឺន វន ភេទប្រុស អាយុ២៣ឆ្នាំ
(៨)-ឈ្មោះ ទ្រាង ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ
(៩)-ឈ្មោះ រីម នរៈ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៤រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង
(១០)-ឈ្មោះ អម ង៉េង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិស្វាយឃុំយាអង្គ ស្រុកថ្ពង
ដោយទទួលបានការអនុញ្ញាតពីលោកអភិបាលស្រុកថ្ពង និងការអនុញ្ញាតពីលោកអធិការនគរបាលស្រុកផ្នែកព្រហ្មទណ្ឌ បានអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំទូន្មានប្រៀនប្រដៅឱ្យកូនៗត្រូវតែខិតខំរៀនសូត្រនិងចូលរៀនឱ្យបានគ្រប់ម៉ោងដោយបញ្ឈប់សកម្មភាពប្រេីប្រាស់បណ្ដាញសង្គមលេីផ្លូវខុស ពិសេសការបង្ហោះនូវខ្លឹមសារដែលជាសម្ដីអសីលធម៌នៅក្នុងសង្គម ៕

You might also like