កម្ពុជានិងឥណ្ឌា ពិភាក្សាអំពីយន្តការនៃការជំរុញវិស័យពាណិជ្ជកម្ម សំដៅស្វែងរកនូវកាលានុវត្តភាពក្នុងការធ្វើធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបថ្នាក់ដឹកនាំនិងសមាជិកសហព័ន្ធឧស្សាហកម្មឥណ្ឌាដឹកនាំដោយលោក Sahil Dharia អនុប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលជាសមាជិករបស់ CII ជាច្រើនរូប នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
នៅក្នុងជំនួបនេះ ភាគីទាងពីរបានពិភាក្សាអំពីយន្តការនៃការជំរុញវិស័យពាណិជ្ជកម្ម សំដៅស្វែងរកនូវកាលានុវត្តភាពក្នុងការធ្វើធុរកិច្ច និងវិនិយោគរវាងកម្ពុជានិងឥណ្ឌា ដោយលោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឥណ្ឌាមកប្រកបធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសជ្រើសយកកម្ពុជាជាមូលដ្ឋានដើម្បីចូលទីផ្សារតំបន់ និងទីផ្សារអនុគ្រោះដទៃទៀត។
សូមគូសបញ្ជាក់ផងដែរថា សហព័ន្ធឧស្សាហកម្មឥណ្ឌា មានសមាជិកផ្ទាល់ប្រមាណ ៩០០០ មកពីវិស័យឯកជន និងរដ្ឋ រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនអន្តរជាតិ ព្រមទាំងសមាជិកដោយប្រយោលជាង ៣០០ ០០០។

You might also like