ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

«…យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស។ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាបញ្ហាសកលដែលបំផ្លាញសិទ្ធិមនុស្សឆ្លងព្រំដែន។

ចាប់តាំងពីការបង្កើតក្រុមការងារថ្នាក់ជាតិដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីរបស់យើង អាជ្ញាធរបានពិនិត្យ និងបំបែកបណ្តាញឧក្រិដ្ឋជនជាច្រើន ដោយបានជួយសង្គ្រោះជនរងគ្រោះរាប់ពាន់នាក់ និងចាប់ខ្លួនជនល្មើសជាច្រើននាក់។

យើងក៏កំពុងបញ្ចប់ច្បាប់ពិសេសមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដែលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មនេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនេះ កម្ពុជាបានខិតខំប្រឹងប្រែងរួមជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ ទ្វេភាគី និងពហុភាគី ដោយការប្រយុទ្ធប្រឆាំងនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនសកម្មភាពប៉ូលីសបរទេសជាឯកតោភាគី ឬសកម្មភាពយោធា ដែលបម្រើឱ្យតែបិទបាំងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីប៉ុណ្ណោះ…»។

—ដកស្រង់ចេញពីបទអន្តរាគមន៍ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕

You might also like