លោក លី ស៊ានលុង អតីតនាយករដ្ឋមន្រ្តីរបស់សិង្ហបុរី ចេញសារដាស់តឿនថា សង្រ្គាមបានចាប់ផ្តើមហើយ ចូរត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីទប់ទល់នឹងរាល់កម្លាំងប៉ះទង្គិចដែលកំពុងនឹងមកដល់។ ហើយនេះជាការណែនាំរបស់លោកចំនួន៥ ខ៖
ខ១. ពិភពលោកនាយុគសម័យថ្មីនេះគឺប្រកបដោយហានីភ័យ ហើយរីករាលដាលលឿនណាស់លឿនជាងព្រំដែន
ខ២. ប្រទេសតូចៗត្រូវកសាងសមត្ថភាពការពារខ្លួនពីខាងក្នុង មិនមែនរង់ចាំការគាំពារ ឬពឹងលើបច្ច័យពីខាងក្រៅនោះទេ
ខ៣. បង្កើនល្បឿនអភិវឌ្ឍជំនាញថ្មីៗ ជាពិសេស AI ដែលនឹងក្លាយជាឧបករណ៍សំខាន់ក្នុងការទប់ទល់នឹងភាព
ប្រែប្រួលរយៈពេលវែង
ខ៤. រក្សាភាពស្ងប់ស្ងាត់ និងសាមគ្គីក្នុងសង្គម ព្រោះស្ថិរភាពសង្គមមានសារសំខាន់មិនចាញ់ស្ថិរភាពសេដ្ឋកិច្ចឡើយ។
ខ៥. នៅក្នុងពិភពលោកដែលមិនអាចគ្រប់គ្រងបាន «ភាពអាចបត់បែន និងធន់ទ្រាំ (Resilience)» គឺជាទ្រព្យ សម្បត្តិដ៏មានតម្លៃបំផុត។






