កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងសហគមន៍អូរគ្រៀង បង្ក្រាបវាយកម្ទេចឡធ្យូងបានពីរទីតាំង ស្មើនឹង ៤ឡធ្យូង ស្ថិតនៅភូមិអូរពព្រះ

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបឡធ្យូងខុសច្បាប់នៅក្នុងភូមិសាស្ត្រ ភូមិអូរពីព្រះ ឃុំអូរកណ្តៀរសែនជយ័ ស្រុកអូរគ្រៀងសែនជ័យ។
លោកញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃសំបូរ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងសហគមន៍អូរគ្រៀង បានចុះប្រតិបត្តិការបង្ក្រាបវាយកម្ទេចឡធ្យូងបានពីរទីតាំង ស្មើនឹង ៤ឡធ្យូង ស្ថិតនៅភូមិអូរពព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ៕ រូបភាព និងប្រភព៖ ក្រសួងបរិស្ថាន NMR

You might also like