ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញទទួលអំណោយពីតំណាងកម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់គុណភាពនៃសាលាភូមិន្ទរដ្ឋបាល សម្រាប់ឧបត្ថម្ភជូនសមរភូមិមុខ
រាជធានីភ្នំពេញ, នៅព្រឹក ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦នេះ នាវិមាន៧មករា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញទទួលអំណោយពីតំណាងកម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់គុណភាពនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីការឈ្លានពានបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់គុណភាពនៃសាលាភូមិន្ទរដ្ឋបាល ដែលបានចូលរួមឧបត្ថម្ភ តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។






