សម្តេចតេជោប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតអូទ្រីស តែងតាំងថ្មីប្រចាំកម្ពុជា
ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកជំទាវ Katharina WIESER ឯកអគ្គរដ្ឋទូតអូទ្រីសតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។






