សម្តេចធិបតី ៖ កម្ពុជា កំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ អាមេរិក និងចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ ដូចជា អាមេរិក និងចិន ហើយលើសពីនេះទៀត កម្ពុជាក៏បាន នឹងកំពុងចរចា ដើម្បីចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នា ព្រឹកថ្ងៃទី៤ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងនិន្នាការ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានសម្រួចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងពិពិធកម្ម និងភាពរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
តាមរយៈកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើង ផងដែរថា ដើម្បីទាញយកប្រយោជន៍ក្នុងតំបន់នោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកម្មវិធីពិសេសដោយជំរុញការវិនិយោគនូវខេត្តទាំងបួននៅក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ បន្ថែមលើកម្មវិធី ពិសេស ក្នុងការវិនិយោគលើខេត្តព្រះសីហនុផងដែរ៕

You might also like