លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីបើកសន្និបាតដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ របស់ក្រសួងការបរទេស

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសន្និបាតដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំរបស់ក្រសួង និងលើកទិសដៅការងារឆ្នាំបន្ទាប់។
លោករដ្ឋមន្ត្រី ក៏បានដឹកនាំកិច្ចពិភាក្សាស្ដីពីការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ពិនិត្យឡើងវិញនូវការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅអនាគតនៃវិស័យការទូតកម្ពុជា៕

 

You might also like