បង្រ្កាបករណីចោរកម្ម ដោយគាស់ផ្ទះចូលលួចខ្សែកនិងលុយ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែនបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាល់ឈ្មោះ ស្រុន ង៉ែត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថា មានកណីចោរកម្ម(ចូលលួចខ្សែកនិងលុយ) មួយកើតឡើង នៅចំណុចភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចបានឆែកកាំមេរ៉ាសុវត្តិភាព ដោយនៅក្នុងផ្ទះជនរងគ្រោះនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង ៣៤ នាទី បានឃើញមនុស្សប្រុសម្នាក់មានភិនភាគពាក់អាវដៃខ្លីពណ៌ខ្នៅ ស្លៀកខោជើងវែងព័ណ៌ខ្មៅ ពាក់ស្បែក ជើងពណ៌ក្រហម ។
ក្រោយពីឆែកកាំមេរ៉ារួចហើយសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យខាងលើមានឈ្មោះ វុធ ខន ភេទ ប្រុស អាយុ២១ឆ្នាំរស់នៅភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបាន ខ្សែក០១ខ្សែ ខ្សែដៃ០២ខ្សែ លុយ១០០$ និង វត្ថុតាងធ្វើសកម្មភាព ពូថៅ០១ដើម។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






