ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក បានអញ្ជើញចុះពិនិត្យការងារឆ្មាំទំនប់ នៅតាមបណ្ដាប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រៃវែង

នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យា និងឆ្មាំទំនប់ តាមបណ្ដាប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពបច្ចេកទេស និងការងារប្រចាំការរបស់ឆ្មាំទំនប់ នៅស្ថានីយទី១ ទី២ និងស្ថានីយតូច ក្នុងប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រព ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ ឯកឧត្តមបាន ផ្ដាំផ្ញើ និងណែនាំ ដល់មន្ត្រីកិច្ចសន្យា និងឆ្មាំទំនប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងតាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

You might also like