ឧកញ៉ា ស្រី ចាន់ថន បង្ហើបពីផែនការបើករោងចក្រផលិតប្រេងឆាថ្មីមួយ នៅខេត្តកោះកុង ខណៈបច្ចុប្បន្នកំពុងសាកល្បងនាំចូល មកផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្រុមហ៊ុនត្រីខ ខ្ញុំ បានបង្ហើបពីផែនការថ្មីមួយទៀត គឺការបើករោងចក្រផលិតប្រេងឆា នៅខេត្តកោះកុងជាមួយគ្នានឹងរោងចក្រផលិតត្រីខផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
ការបង្ហើបពីផែនការបើករោងចក្រផលិតប្រេងឆានេះ ធ្វើឡើងបន្ទាប់ពីលោកកំពុងសាកល្បងនាំចូលប្រេងឆាថ្មីមួយ ដែលឈ្មោះថា ប្រេងឆា ខ្ញុំ ដែលមានគុណភាពខ្ពស់មកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ដូច្នេះថា «បន្ទាប់ពីទទួលបានជោគជ័យ និងមានការគាំទ្រជាច្រើននូវផលិតផល «ត្រីខ ខ្ញុំ» និង «ប្រេងកន្ទក់ដែលជាផលិតផលក្នុងស្រុក» ខ្ញុំក៏បាននាំយកផលិតផលប្រេងឆាចូលមកបន្ថែមទៀតមានឈ្មោះថា «ប្រេងឆា ខ្ញុំ» មានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនទីផ្សារកម្ពុជា រហូតឈានទៅដល់ការផលិតក្នុងស្រុកដោយបច្ចុប្បន្នរោងចក្រ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក នៅក្នុងខេត្តកោះកុង»៕

You might also like