រថយន្តកែឆ្នៃបុករថយន្តតូរីសពីក្រោយរុញទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្តកែឆ្នៃមួយគ្រឿងដឹកដែកជ្រុលបុករថយន្តតូរីសពីក្រោយបណ្តាលឱ្យរថយន្តជ្រុលទៅបុកម៉ូតូស្កូបពីទៀតបណ្តាលឱ្យភាគីម៉ូតូងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកៅមន្ទីរពេទ្យ កាលពី រសៀល ថ្ងៃ ទី០៩ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ចាន់ មួយខេង ភេទស្រី អាយុ៣៨ឆ្នាំ រងរបួស បែកជង្គង់ និងបែកសាច់ខ្នងជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគីទាំង៣ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិដៅពីត្បូងទៅជេីង។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែភាគីខាងរថយន្តកង់បីកែឆ្នៃដឹកដែកបេីកលឿនជ្រុលបុកពីក្រោយរថយន្តតូរីស ហេីយរថយន្តតូរីសក៏បន្តជ្រុលបុក៉ូតូស្កបពីទៀតបណ្តាលឱ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកមធ្យិបាយទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការកដ្ឋាននគរបាលខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ៕






