បង្រ្កាបល្បែងស៊ីសង ជល់មាន់ ឃាត់បានមេខ្លោងម្នាក់ ដកហូតម៉ូតូ១៩គ្រឿង
កណ្តាល : ឯកឧត្តម ណុប តារា អភិបាលរងខេត្ត សម្របសម្រួលនិតិវិធីដោយលោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារងអមសាលាខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ កម្លាំងគណ:បញ្ជាការឯកភាពស្រុក កម្លាំងជំនាញកងរាជអាវុធខេត្ត-ស្រុក ប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងជល់មាន់ ឃាត់ខ្លួនមេខ្លោងធំបានម្នាក់ ដកហូតម៉ូតូចំនួន១៩គ្រឿង និងសម្ភារ:សម្រាប់បំរើអោយការភ្នាល់ជល់មាន់ជាច្រើនទៀត ដែលប្រតិបត្តិការបានធ្វើឡើង កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី ០៧ ខែមីនាឆ្នាំ ២០២៦ នៅចំណុចចំការស្វាយមិនស្គាល់ម្ចាស់មួយកន្លែងស្ថិតនៅ ក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លទ្ធផលបង្ក្រាប : ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ លាងឈាង ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ក្បាលកោះ (លិច) ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ÷ មាន់ជល់ចំនួន០៣ក្បាល(ងាប់ទាំង០៣ក្បាល), ជញ្ជីងថ្លឹងមាន់ចំនួន០១គ្រឿង, កន្រ្តក់ដាក់មាន់ចំនួន០៩ , ចានបាញ់អាប៉ោងចំនួន០១ , តុបាញ់អាប៉ោងចំនួន០១, កៅអីជរ័ចំនួន៧០,ស្បែកជើងចំនួន០៦គូ,
ម៉ូតូចំនួន១៩គ្រឿង (សេ១២៥ចំនួន១០គ្រឿង , ម៉ូតូគប់ចង្គៀងម៉ូលចំនួន០៥គ្រឿង , ម៉ូតូវ៉េវ ចំនួន០៣គ្រឿង , ម៉ូតូនិចចំនួន០១គ្រឿង) , ទូរសព្ទ ចំនួន០៣គ្រឿង , ។
ជនសង្សយ័បានសារភាពថា ÷ ខ្លួនតែងតែណាត់អ្នកជល់មាន់មានចំនួន០២ទីតាំង មួយនៅភូមិទួលស្ពឺ ឃុំតាលន់ និងភូមិទួលក្តី ឃុំត្រើយស្លា ចំពោះការណាត់គ្នាលេងល្បែងជល់មាន់ គឺខ្លួនបានចាត់ចែងអោយក្រុមអ្នកសារព័ត៌មានតាមហ្គ្រុប តេកេក្រាម ប្រហែលជា១០ អង្គភាព ក្នុងមួយអង្គភាព ខ្លួនបានអោយលុយចំនួន ០២មុឺនរៀល ០៦មុឺនរៀល ឬ០៨មុឺនរៀល តាមអង្គភាពសារព័ត៌មានតូចធំ ចំណែក អ្នកផ្សេង មានឈ្មោះ ហុង ភេទប្រុសអាយុប្រហែង៤០ ឆ្នាំជាអ្នកចាត់ចែង ហើយខ្លួនបានរកទីតាំង អោយក្រុមហ៊ុន ឈ្មោះ (M99) មាន់និងឡូតូ (ល្បែងអនឡាញតាមទូរទស្ស)ម្ចាស់ឈ្មោះ ស្មាច់ មិនស្គាល់ទីលំនៅ ក្នុងមួយទីតាំង គេអោយខ្លួនតម្លៃ ០៨មុឺនរៀល(ប្រាំបីមុឺរៀល)។
ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី៕






