ឃាត់ជនសង្ស័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៣៥នាទី ត្រង់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហេង និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួន ឈ្មោះ សូត្រ សុវណ្ណារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Super Cub ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2FK-2229 (មិនប្រក្រតី)។ ពាក់ព័ន្ធករណីលួច ម៉ូតូ និងប្រើប្រាស់សារធាតុញៀន។
ជនសង្ស័យបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

You might also like