បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-នៅថ្ងៃទី ២០.០៣.២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានរហូតដល់ចំណុចផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញឈ្មោះ ថន ចាន់សុផានិត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦ឆ្នាំ កំពុងឈរនៅលើផ្លូវបេតុងដោយមានការសង្ស័យក៏បានឃាត់សាកសួរ និងធ្វើការឆែកឆេរក៏ឃើញមានក្រាមពណ៍សថ្លាចំនួន៤៦កញ្ចប់ថងតូចនៅហោប៉ៅខោក្រោយខាងឆ្វេងទើបសមត្ថកិច្ចឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
-ជនសង្ស័យ
១/ ឈ្មោះ ថន សុផានិត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
-វត្ថុតាងចាប់យក:
១/ ក្រាមពណ៍សថ្លាចំនួន៤៦ កញ្ចប់ថង់តូច
២/ទូរស័ព្ទNokIAពណ៍ស០១គ្រឿង
ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់។






