បង្ក្រាបករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់ដាវសាំម៉ូរ៉ៃ)ឃាត់ខ្លួនជនសង្ស័យបាន៦នាក់

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិតបង្ក្រាបករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (កាន់ដាវសាំម៉ូរ៉ៃ) ឃាត់ខ្លួនជនសង្ស័យបាន៦នាក់។
នគរបាលក្រុងបាវិត បានអោយដឹងនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះថាជនសង្ស័យមានឈ្មោះ១.រ៉ាន់ ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ម្ចាស់ដាវ និងជាមុខសញ្ញាមានដីការចាប់ខ្លួន ) តេស្តសារធាតុញៀន វិជ្ជមាន (+) ។

២.ឈ្មោះ គង់ រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។

៣.ឈ្មោះ ខែម បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។

៤.ឈ្មោះ ខែម ម៉ារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងចក ឃុំព្រៃតែអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។

៥.ឈ្មោះ ខែម ឆារ៉ាយុ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

និងទី៦.ឈ្មោះ ផា សាភៀន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ នៅភូមិត្រពាំងស្បៅ ឃីព្រៃតាំងពី ស្រុកស្វាយទាប ខេត្តស្វាយរៀង។តេស្តសារធាតុញៀន វិជ្ជមាន (+) ។
ប្រភពបន្តថា ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំរបស់លោកអធិការនគរបាលក្រុង បង្ក្រាបករណី: កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (កាន់ដាវសាំម៉ូរ៉ៃ)នៅវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្យ ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចយើងល្បាតចល័តលើដងផ្លូវជាតិលេខ១ មកដល់ចំណុចភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ស្រាប់តែឃើញជនសង្ស័យ១ក្រុមមានគ្នា៦នាក់ ម៉ូតូចំនួន២គ្រឿង រួចសមត្ថកិច្ចយើងក៏បានត្រួតពិនិត្យក្រោមកែបម៉ូតូម៉ាកWINNERពណ៌ស ស្លាកលេខ59.X3 389.51ក៏ឆែកឆេរឃេីញមានដាវ០១ដេីមរួចយេីងនាំជនសង្ស័យទាំងទាំង៦នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដេីម្បីសាកសួរ ព្រមទាំងដកហូតយកវត្ថុតាងសម្ភារៈរួមមាន: ម៉ូតូម៉ាកWINNERពណ៌ស ស្លាកលេខ59.X3 389.51ម៉ូតូម៉ាកស្លួត ពណ៌ខ្មៅ (គ្មានស្លាកលេខ)ដាវសាំម៉ូរ៉ៃ០១ដើម។

ជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចនគរបាលជំនាញក្រុងបាវិត បាន កសាងសំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕

You might also like