ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាបញ្ចប់លើសេចក្តីព្រាងភារកិច្ចជាអាទិភាពក្នុងឆ្នាំ២០២៦ របស់យុវជនគណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧

រាជធានីភ្នំពេញ, នៅរសៀលថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦នេះ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាបញ្ចប់លើសេចក្តីព្រាងភារកិច្ចជាអាទិភាពក្នុងឆ្នាំ២០២៦ របស់យុវជនគណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលរៀបចំឡើងផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សថ្នាក់កណ្តាល តាមស្មារតីសម្រេចរបស់គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ដោយមានការចូលពីឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង ស្ថាប័ន ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំលិខិតបទដ្ឋាននានារបស់យុវជនគណបក្សថ្នាក់កណ្តាល និងមន្ត្រីជំនាញផងដែរ ។

You might also like