រថយន្ដមួយគ្រឿងបុករបាំងថុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពី យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥៦៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។ បុរសម្នាក់បានបើករថយន្តម៉ាក Mazdaមួយគ្រឿងបោះពួយយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

នៅមុនពេលលើតហេតុគេឃើញរថយន្តបង្កម៉ាក Mazdaពណ៌ស្ករមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CI-1080 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូៈ២៨៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចមួយកង់ហើយរថយន្តខូចខាតផ្នែកខាងមុខសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើករថយន្តបង្កបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យច្រើនជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like