ករណី ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ

-កើតហេតុ៖ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ នៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ៖(ចំនួន០៧នាក់)
១.ឈ្មោះ ហ៊ុន ព្រឿន ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

២.ឈ្មោះ ភួន ផានិត ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៣.ឈ្មោះ ដេង វុត្ថា ហៅ វី ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៤.ឈ្មោះ គង់ រុន ភេទប្រុស អាយុ៦១ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៥.ឈ្មោះ ភោគ សៀន ភេទប្រុស អាយុ៣១ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៦.ឈ្មោះ សឹង សុខនី ភេទប្រុស អាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចំបក ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៧.ឈ្មោះឡាន់ ឌីណា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖
-ស្បង់ជីវរចំនួន ០៦ កំភ្លេ
-ថង់យាមចំនួន ០៨
-បាត្រចំនួន ០៥ (គ្មានគំរប០១)
-ខ្សែកាតចំនួន ០២
-ទូរស័ព្ទ០៤គ្រឿង
+ម៉ាក realme ពណ៌ទឹកសណ្ដែក
+ម៉ាក oppo ពណ៌ខៀវ
+ម៉ាក oppo ពណ៌ទឹកប្រាក់(បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ)
+ម៉ាក Tecno spark ពណ៌ស(បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ)
-ឆត្រ០៣

ជនសង្ស័យឈ្មោះហ៊ុន ព្រឿន ឈ្មោះសឹង សុខនី និងជនសង្ស័យឈ្មោះឡាន់ ឌីណា បាននាំគ្នាដើរបិណ្ឌបាត នៅម្តុំមុខវត្ថអន្លង់រមៀត ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត រួចបានបន្តដើរមកបិណ្ឌបាតនៅម្តុំផ្សារកំពុងកន្ទួត ឃុំបារគូ លុះមកដល់វេលាម៉ោង១០:០០នាទីនាថ្ងៃដដែលពេលជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងបិណ្ឌបាតនៅម្តុំផ្សារកន្ទួត ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត បានមកឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ដើម្បីសាកសួរ បានសារភាពថា:ពិតជាបានស្លៀកពាក់បែបព្រះពុទ្ធសាសនា(ព្រះសង្ឃ) ដើរបិណ្ឌបាត បោកប្រជាពលរដ្ឋដើម្បីយកប្រាក់ ប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបានចំនួនបួននាក់ទៀតមានឈ្មោះដេង វុត្ថា ឈ្មោះភួន ផានិត ឈ្មោះគង់ រុន ទោគ សៀនទាំង០៤នាក់ស្នាក់នៅម្តុំព្រៃទា រាជធានីភ្នំពេញ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនា(ព្រះសង្ឃ)ក្លែងក្លាយដើម្បីដើរបិណ្ឌបាត យកប្រាក់ប្រាកដមែនកន្លងមកជនសង្ស័យខាងលើធ្លាប់ដើរបិណ្ឌបាតក្នុងស្រុកកណ្ដាលស្ទឹង បានចំនួន៣ទៅ៤លើករួចមកហើយ។

ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននៅគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

You might also like