ឃាត់រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់

សៀមរាប៖ ក្រោមបទបញ្ជាបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប របស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំង សហការរបស់យោធា ដឹកនាំដោយលោក ប៊ីរ ស្មីចន្នី មេបញ្ជាការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួនពីរគ្រឿង គោលដៅដឹកទៅប្រទេសវៀតណាម ស្ថិតត្រង់ចំណុចភូមិសាស្ត្រ ឃុំខ្ចាស់ ស្រុកសូត្រគម ខេត្តសៀមរាប។

យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ៦ វេលា៥:៣០ នាទី ធ្វើការចុះត្រួត ពិនិត្យ និងឃាតរថយន្តបានចំនួនរថយន្តដឹកលៀសខុស ច្បាប់ ១គ្រឿង ម៉ាក LIBERO ស្លាកលេខ (កំពង់ធំ 3A-3440) ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសកម្លាំងសហការរបស់យោធាយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
គោលដៅទី២ នៅលើផ្លូវជាតិលេខ6 វេលាម៉ោង 08:30 នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន 01គ្រឿង ទៀត ម៉ាក LIBERO ស្លាកលេខ (សៀមរាប 2C-2184) ដឹកលៀសចំនួន04តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ហើយបានឃាត់ខ្លួនថៅកែលៀសនិងតៃកុងរថយន្តចំនួន02នាក់ ក្រុមការងារសហការរបស់យោធាបាមយករថយន្តមករក្សាទុកនៅទីបញ្ជា ការស្រាល ចំណែកឯមនុស្សធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
ករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន២ គ្រឿងនិងមនុស្សចំនួន៣ នាក់ និងលៀសខុសច្បាប់បម្រុងដឹកទៅប្រទេសវៀតណាមចំនួន៨តោន៕

You might also like