នារី២នាក់ ជិះម៉ូតូបុករថយន្តដែលចតស្ងៀមពីក្រោយ បណ្តាលឱ្យរងការខូចខាត
ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡើងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវឡើងទៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នារី២នាក់បានជិះម៉ូតូស្កូបពីមួយគ្រឿងឌុបគ្នាមិនប្រយ័ត្នក៏ជ្រុលបុករថយន្ត AUDI Q7ពីក្រោយ ខណៈដែលកំពុងចតស្ងៀមបណ្តាលឱ្យរងការខូចខាត។
មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាក AUDI Q7 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AJ-6513 ចតស្ងៀមបន្ទាប់មកស្រាប់តែមាននារីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOP ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង1Z-9150 មកពីក្រោយជ្រុលបុកបណ្តាលឱ្យរថយន្តនិងម៉ូតូរងការខួចខាត។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំង ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕






