សត្វចិញ្ចឹមក្លាយជាគ្រោះថ្នាក់! សំពោចខាំម្ចាស់ ផ្អើលពេញបឹងកេងកង

ភ្នំពេញ÷ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមបណ្ដោយផ្លូវលេខ 310 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ខណៈស្ត្រីម្នាក់ត្រូវសត្វសំពោចដែលខ្លួនចិញ្ចឹមខាំ បណ្តាលឲ្យរងរបួស។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា សត្វសំពោចនេះត្រូវបានស្ត្រីរងគ្រោះយកមកចិញ្ចឹមក្នុងផ្ទះជារឿយៗ ប៉ុន្តែដោយមិនទាន់ដឹងមូលហេតុច្បាស់ វាបានវាយប្រហារម្ចាស់របស់ខ្លួន ដែលជាហេតុធ្វើឱ្យបងប្អូននៅតំបន់នោះភ័យខ្លាចគ្រប់ៗគ្នា។

ករណីនេះកំពុងធ្វើឲ្យមហាជនលើកឡើងពីហានិភ័យនៃការចិញ្ចឹមសត្វព្រៃ ឬសត្វដែលមានអត្តចរិតមិនស្ថិតស្ថេរ ដោយអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ប្រសិនបើគ្មានវិធានការការពារត្រឹមត្រូវ។

អាជ្ញាធរ និងអ្នកជំនាញផ្នែកសត្វសូមណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តយកសត្វបែបនេះមកចិញ្ចឹម ដើម្បីជៀសវាងហេតុការណ៍អាក្រក់ដូចនេះកើតឡើងម្ដងទៀត។
សូមបញ្ជាក់ករណីនេះកើតហេតុនៅថ្ងៃទី25 ខែមីនា ឆ្នាំ2026។

You might also like