ក្មេងអាយុ១៣ឆ្នាំ ហ៊ានបង្ហោះម៉ូតូដើម្បីបង្ហាញភាពក្លាហានអួតឲ្យគេមើល នគរបាលឃាត់បាន

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានចាត់កម្លាំងសមត្ថកិច្ចនគរបាលចុះសហការស្រាវជ្រាវនិងឈានទៅឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមខ្នងទំនប់ប្រឡាយទឹក ស្ថិតក្នុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ រីឯអ្នករួមដំណេីរគេចខ្លួន (កំពុងតែបន្ដស្រាវជ្រាវ) ។

ក្មេងទំនេីងដែលបង្ហោះម៉ូតូមានឈ្មោះ សំអូន ចាន់និសា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី មុខរបរសិស្សសាលា។
ក្រោយកម្លាំងនគរបាលយកមកដល់អធិការដ្ឋានស្រុក ក្មេងប្រុសនេះបាន
ឆ្លេីយនិងទទួលស្គាល់ថា ខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមខ្នងប្រឡាយទឹកប្រាកដមែន។ ក្មេងប្រុសខាងលើនេះបញ្ជាក់ថា ការដែលជំរុញឲ្យខ្លួនហ៊ានធ្វេីបែបនេះមកពីមិត្ដភក្តិឌឺដងថាមានម៉ូតូហេីយមិនចេះបង្ហោះ ទេីបខ្លួនធ្វេីបែបនេះ ។
ទីបំផុតសមត្ថកិច្ចបានអនុវត្តគោលការណ៍ ៣ចំណុច ៖
កោរសក់ក្បាលនិងធ្វេីពលកម្មសម្អាតបរិស្ថានជុំវិញអង្គភាព និងអប់រំធ្វេីកិច្ចសន្យា, អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ ប្រដៅកូនកុំឱ្យហក់ចូលក្រុមមិនល្អ និងខិតខំរៀនមិនត្រូវប្រព្រឹត្ដទង្វេីផ្ទុយយពីច្បាប់ និងដកហូតម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគី Let’s
ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-3729 យកមករក្សាទុករយៈពេល៣ខែ ស្មេី ៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុកគងពិសី៕

You might also like