រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពេលព្រឹក ជាកាលបរិចេ្ឆទដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួនពីរ រួមមាន៖
១)ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
២)ការពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភាផងដែរ៕






