កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋាន ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅថៃ្ងទី២៦ ខែ មីនា ឆាំ្ន២០២៦ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកឃ្លាង សហការណ៍ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការបង្រ្កាប់ជាក់ស្ដែងត្រង់ចំណុច ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដែលមានឈ្មោះដូចខាងក្រោម:
១. ឈ្មោះ គង់ ស៊ិច ភេទប្រុស អាយុ៤០ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ទីលំនៅស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម ) ។
វត្ថុតាងចាប់យក :
១-ក្រាមពណ៍សថ្លាចំនួន១២កញ្ចប់ថង់(០២កញ្ចប់ថង់ធំល្មម,១០កញ្ចប់ថង់តូច) ។
២-ទូរស័ព្ទដៃម៉ាក OPPO ពណ៍ទឹកប៊ិច ដែលប្រើប្រាស់លេខទូរស័ព្ទដៃលេខ ០៩៣ ៩១ ២៣ ១៣។
៣-កាបូបដៃចំនួន០១ពណ៍ខ្មៅ។
ជនសង្ស័យ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធើ្វការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like