ឃេីញស្រីស្អាត៤នាក់ផឹកសុីតុក្បែរគ្នាដេីរទៅជល់កែវបន្លំចាប់គូ..ថនារី២នាក់ត្រូវនាងប្ដឹងអាវុធហត្ថចុះមកឃាត់យកទៅសួរនាំ
បុរសម្នាក់ត្រូវបាននារី២នាក់ចោទប្រកាន់ថា បានចាប់គូថពួកគាត់ក្នុងហាងផឹកស៊ីក្នុងបឹងកក់ បង្ករការភ្ញាក់ផ្អើល
ភ្នំពេញ៖ប្រុសប្រកែកស្រីប្រកាន់ ខណៈបុរសម្នាក់ត្រូវបាននារី២នាក់ ចោទថាបានចាប់ចាប់ពួកនាងទាំង២ក្នុងហាងផឹកស៊ី បង្ករជាការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌដូនពេញចុះអន្តរាគមន៍ផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០២៦នៅចំនុចហាងផឹកស៊ី យីហោ The Genz’s ក្នុងបរិវេណតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គឺមាននារីមួយក្រុមគ្នា៤នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ខណៈកំពុងតែផឹកសប្បាយ ហើយក៍មានអ្នកខ្លះចេញចូលបន្ទប់ទឹកផងដែរ ។
ប្រភពបន្តទៀតថា លុះពេលរៀងយប់បន្តិច ក៍ស្រាប់តែបុរសម្នាក់ ផឹកស៊ីក្នុងហាងតុក្បែនោះ ស្រវឹងបានដេីរទៅជល់កែវ ហើយយកដៃចាប់គូថ នារីៗដែលកំពុងតែផឹកក្នុងហាងនោះ ជាបន្តបន្ទាប់ចំនួន២នាក់ ទើបក៍ជាការផ្អេីលឆោឡោ បាននាំគ្នាចេញមកក្រៅ និងហៅអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ដែលប្រចាំការនៅម្តុំនោះចុះទៅអន្តរាគមន៍សួរនាំផងដែរ ។
ករណីនេះផងដែរ ភាគីខាងបុរសបានបដិសេធន៍ថា មិនបានចាប់គូថនារីៗនោះទេ ។
ហេតុការណ៍នេះបន្តិចក្រោយមក កម្លាំងអាវុធហត្ថបានសម្រេចនាំយកភាគីទាំងសង្ខាងទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដេីម្បីធ្វើការសួរនាំតាមជំនាញផងដែរ ។






