នគរបាលខេត្តកំពង់ឆ្នាំង បន្ដចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសារាចរណែនាំផ្សេងៗទៀត ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសារាចរណែនាំផ្សេងៗទៀត ពិសេសផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន, អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាក្មេងទំនើង ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានផងដែរ៕

You might also like