បុរសម្នាក់ បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ BYD លឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតមួយផ្ទាំងចំណែកឯរថយន្តរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកBYD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CJ-4424 ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែរ៉េចង្កូតបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យខ្ទាតចេញជួរចំនួនមួយផ្ទាំងចំណែករថយន្តទៅមុខលែងរួច។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

You might also like