សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋ ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារចាស់ជរាចំនួន ៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួម លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ យុវជន ប្រារព្ធ ធ្វើនៅអគារបច្ចេកទេសក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ៕






