ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅកៀខឿនចិញ្ចឹមផ្លូវ បណ្តាលឲ្យដួលបោកក្បាលនឹងបង្គោលភ្លើងបាក់ កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពី យប់ថ្ងៃទី 29 ខែមីនាឆ្នាំ 2026 ស្ថិតនៅលើផ្លូវព្រះមុនីវង្សសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសម្នាក់បានបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅកៀខឿនចិញ្ចើមផ្លូវដួលបោកផ្ទប់និងបង្គោលភ្លើង។

នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាCLICKពណ៌សមួយគ្រឿងពាក់ផ្លាុំលេខ ភ្នំពេញ 1IW- 3646 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូកៀខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបុរសរងគ្រោះម្នាក់បាក់ករស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍បានរាយការទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យទៅលើសព។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌចំការមន ជាបណ្ដោះអាសន្នរួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might also like