អាណិកជនខ្មែរ កាន់តែច្រើននាំគា្នមកលេងស្រុកកំណើត ខណៈថ្ងៃបុណ្យចូលឆ្នាំជិតឈានមកដល់

នៅបាំងតែពីពីរសប្តាហ៍ទៀតប៉ុណ្ណោះ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ហើយក្នុងរយៈពេលនេះ គេសង្កេតឃើញថា មានអាណិកជនខ្មែរដែលរស់នៅតាមប្រទេសនានាលើពិភពលោក បាននាំគ្នាមកលេងស្រុកខ្មែរជាស្រុកកំណើតរបស់ខ្លួនជាបណ្ដើរៗហើយ ។
អាណិកជនខ្មែរ មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់នៅថ្ងៃទី៣០ ខែមីនា នេះថា ជាក់ស្តែងគ្រប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងអំឡុងពេលនេះ គឺកំពុងមានភាពមមាញឹកខ្លាំងក្នុងកិច្ចការងាររកចំណូលចិញ្ចឹមជីវភាព តែទោះបីមានភាពរវល់យ៉ាងណាក៏ដោយ ក៏អាណិកជនខ្មែរទាំងអស់គ្នា នៅតែឆ្លៀតឱកាស រៀបចំផែនការមកលេងស្រុកកំណើតរបស់ខ្លួននាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយក៏មានបំណងចង់មើលការរីកចម្រើនប្រទេសជាតិ ពិសេសចង់ឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបសាងសង់រួច និងបានបើកដំណើរការបានប្រមាណជាង៧ខែមកនេះ។
អាណិកជនខ្មែរនានានោះ ក៏បានថ្លែងដែរថា នៅក្នុងធ្វើដំណើរផ្លូវអាកាសនេះ សង្កេតឃើញមានអ្នកដំណើរជាងជនជាតិខ្មែរលើសពី៥០% នៅតាមយន្តហោះនានា គឺបានធ្វើដំណើរហោះមកកម្ពុជា ក្នុងទឹកមុខសប្បាយរីករាយទាំងអស់គ្នា៕

You might also like