ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្ដិពីការកំណត់អាទិភាព និងការកៀរគរធនធាន សម្រាប់ផែនការការងារអាស៊ានស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ បានរៀបចំសិក្ខាសាលា ស្ដិពីការកំណត់អាទិភាព និងការកៀរគរធនធានសម្រាប់ផែនការការងារអាស៊ានស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០ ។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល ២ថ្ងៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ខណៈពិធីបើកបានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាថិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏មានការចូលរួមពីមន្ដ្រីជាន់ខ្ពស់កីឡា នៃបណ្ដាប្រទេសអាស៊ានផងដែរ។






