នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១០នាក់ ប្រព្រឹត្តបទល្មើស ២ករណីផ្សេងគ្នា
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណីដូចខាងក្រោម៖
ករណីទី១៖ កាប់នឹងវាយម៉ូតូឱ្យខូចខាតសម្ភារ នៅចំណុច ម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
ករណីទី២៖ (មុខសញ្ញាសេសសល់) ប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូឱ្យខូចខាតម៉ូតូចំនួន០៤គ្រឿង) នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់៖
១- ឈ្មោះ ទ្រី វិឆៃ ហៅឆៃ ភេទប្រុស អាយុ១៧ឆ្នាំ។
២- ឈ្មោះ សុខុនបញ្ញាស័ក្ក ហៅស័ក្ក ភេទប្រុស អាយុ ១៦ឆ្នាំ។
៣ -ឈ្មោះ វុឹងច្រង់ដេវិត ហៅវិត ភេទប្រុស អាយុ ១៧ឆ្នាំ។
៤- ឈ្មោះ ហាក់ ឧត្តមរក្សា ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ។
៥-ឈ្មោះ ហេង សុខណាន ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ។
៦- ឈ្មោះ អាន សុខបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ។
៧- ឈ្មោះ ចាន់ វ៉ាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៨-ឈ្មោះ ស៊ុន ស័ក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៩-ឈ្មោះ រម្យ សម្បត្តិធាវី ហៅគីដូរ ភេទប្រុស អាយុ ១៧ ឆ្នាំ។
១០-ឈ្មោះ ទ្បេង ម៉េងស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕






